ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង លោកសុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង តំណាង ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញប្រគល់នូវអំណាយដល់ក្រុមកីឡាករទូក ង ទាំង០៨ទូក ក្នុងក្រុងព្រៃវែង សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង នៅរដ្ឋបាលក្រុងព្រៃវែង។
សម្ភារៈដែលទទួលបាន ក្នុង០១ទូកៗ រួមមាន ៖ អង្ករ ៥០គីឡូ មី០៤កេស ទឹកសុទ្ធ១០យួរ ត្រីខ ០៤យួរ ទឹកត្រី ០៤យួរ ទឹកសុីអុីវ ០៤យួរ និងថវិកា ចំនួន ២៥០,០០០រៀល។