ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្តាទំនប់អាងទឹកក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេ ទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងភូមិសាស្រ្តក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យការងារនាពេលនេះ ដើម្បីឱ្យប្រាកដច្បាស់ថាគ្រប់បទបញ្ជា និងការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្ឋាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងការតុបតែងលម្អបានអនុវត្តរួចរាល់ និងមានលក្ខណៈកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យ ក្នុងខេត្តមណ្ឌលគិរី ដោយបានកសាងទំនប់អាងទឹកមួយចំនួនដូចជា ទី១)ទំនប់អូរតេស្ថិតក្នុងស្រុកអូររាំង ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប ទី២)ទំនប់លើស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប និងទី៣) ទំនប់ក្រោមស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់បម្រើលើគ្រប់វិស័យតាមសេចក្តីត្រូវការរបស់ខេត្ត បម្រើឱ្យការផលិតទឹកស្អាត និងការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្ម៕

=============
Facebook: https://facebook.com/mowramcambodia
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/@MOWRAMofficial
—————————
#Cambodia #mowram #ការព្យាករធាតុអាកាស #កម្ពុជា #ប្រព័ន្ធធារាសាស្ត្រ #វិស័យធនធានទឹក #តំបន់មាត់សមុទ្រ #រាជធានីភ្នំពេញ #តំបន់ខ្ពង់រាប #តំបន់ទំនាបកណ្ដាល #សន្តិភាពនៅកម្ពុជា #p

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្តាទំនប់អាងទឹកក្នុងខេត្តមណ្ឌលគិរី

==========