សម្តេចអគ្គមហាពញាចក្រីហេង សំរិននិងលោកជំទាវអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវត្តជម្ពូរសុវណ្ណហៅវត្តត្រពាំងព្រីងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃ៤រោចខែភទ្របទឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ត្រូវនិងថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧សម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវសៅទី ហេងសំរិន ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវត្តជម្ពូរសុវណ្ណហៅវត្តត្រពាំងព្រីងស្ថិតនៅក្នុងភូមិត្រពាំងព្រីង ភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដែលជាទីអារាមដ្ឋានមានវ័យចំណាស់ និង កំពុងមានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំងក្រោមកិច្ចឧបត្ថម្ភគាំទ្រពីសម្តេចប្រធានរដ្ឋសភា និង លោកជំទាវដោយវត្តទាំងមូលទទួលបាននូវព្រះវិហារ សាលាឆាន់ កុដិ និងចេតីយ៍ជាដើមសក្តិ សមជាកន្លែងប្រតិបត្តិខាងផ្លូវព្រះពុទ្ធសាសនាផង និងជាការបង្ហាញពីការរីកចំរើនរបស់ ប្រទេសជាតិផង។
គណៈកម្មការអាចារ្យវត្តបានបញ្ជាក់ថា វត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីងនេះពិតជា ទទួលបាននូវការទំនុកបំរុងយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ សៅទី ហេង សំរិន និងបុត្រាបុត្រី បុត្រប្រសារ និងចៅៗ រួមទាំងពុទ្ធបរិស័ទជា ច្រើនទៀត ទើបធ្វើឲ្យអារាមដ្ឋាននេះទាំងមូលមានការរីកចំរើនដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះ គណៈកម្មការអាចារ្យវត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចប្រធានរដ្ឋ សភា និងលោកជំទាវដែលតែងបានអញ្ជើញមកធ្វើបុណ្យតាមផ្លូវសាសនានៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីងនេះមិនដែលខាននាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិជាដើម ដែលនេះបានសបញ្ជាក់ឲ្យឃើញថាសម្តេច និងលោកជំទាវមាន មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅមកលើព្រះសង្ឃ និងពុទ្ធបរិស័ទនៅទីនេះ ក៏ដូចជានៅទូទាំង ប្រទេស ជាពិសេសការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូនរបស់សម្តេច និងលោកជំទាវទៅលើព្រះពុទ្ធ សាសនាដែលជាសាសនារបស់រដ្ឋ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់