ទិដ្ឋភាពទំនប់ការពារទឹកប្រៃ បឹងព្រាវ ស្ថិតក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង


ទំនប់ការពារទឹកប្រៃ បឹងព្រាវ មានប្រវែង ៤.៩០០ ម៉ែត្រ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញរួចរាល់ជាស្ថាពរ នៅក្នុងឆ្នាំ ២០១៦ ។ បច្ចុប្បន្ន ទំនប់នេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងទប់ស្កាត់ការជ្រាបចូលនៃទឹកប្រៃផង ស្តុកទឹកទុកបំរើឱ្យការស្រោចស្រពផង និងជាផ្លូវលំជនបទបំរើឱ្យការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនៅតំបន់នោះផង ។