អភិបាលក្រុងព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស នៅសាលប្រជុំធំរដ្ឋបាលក្រុង


ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង  និង លោក វាសនា ជីវី ប្រធានសាខា ប.ស.ស ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសមាជិក ប.ស.ស នៅសាលប្រជុំធំរដ្ឋបាលក្រុង។

មានការចូលរួមពីលោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ទាំងបួន និងលោក លោកស្រីមេភូមិ អនុភូមិ សង្កាត់ទាំងបួន។