អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ មន្រ្ដីរាជការរដ្ឋបាលក្រុង​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក យ៉ែម សារ៉ាវុធ


រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤៖

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ អភិបាលរងក្រុង មន្រ្ដីរាជការរដ្ឋបាលក្រុង​ កងកម្លាំងប្រដាប់អាវុធទាំង៣ និងសង្កាត់ទាំងបួន ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក យ៉ែម សារ៉ាវុធ ត្រូវជាកូនបង្កើតរបស់ លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង បានទទួលមរណភាព នៅថ្ងៃចន្ទទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:៤០នាទីព្រឹក ក្នុងជន្មាយុ ៤៦ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។

ក្នុងឱកាសនោះដែរគណៈប្រតិភូរដ្ឋបាលក្រុង សូមសំដែងការសោកស្ដាយ អាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមគោរពជូនពរដល់ដួងវិញ្ញាណក្ខន្ធ លោក យ៉ែម សារាវុធ សូមឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះផងដែរ លោកអភិបាលក្រុង អភិបាលរងក្រុង មន្ត្រីរដ្ឋបាលក្រុង និងសង្កាត់ទាំងបួន បានចូលបច្ច័យចំនួន ២,៣៧០,០០០៛ និង១០០ដុល្លា