លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានអញ្ជើញដឹកនាំសហការី អនុសាខាកក្រក ក្រុង ចុះសួរសុខទុក្ខ និងចែកអំណោយដល់ស្ត្រីមានកូនខ្ចី ចំនួន ០៥នាក់ នៅពន្ធនាគារខេត្តព្រៃវែង ។
ក្នុងឱកាសនោះលោកប្រធាន អនុសាខាកក្រក ក្រុងព្រៃវែង បានធ្វើការពន្យល់ណែនាំ និងធ្វើការផ្តាំផ្ញើរឱ្យ៊មើលថែទាំសុខភាពរបស់ខ្លួនទាំងម្តាយ និងកូន ជាពិសេសត្រូវគោរពតាមបទបញ្ជានៅក្នុងពន្ធនាគារ ឱ្យបានគ្រប់ៗគ្នា។
សម្ភារៈដែលទទួលបានមានដូចជា៖ សម្លៀកបំពាក់កូនក្មេង កន្សែង ម្សៅទឹកដោះ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ ទឹកដោះគោរឆៅ ទឹកដោះគោកញ្ចប់ ស្ករស និងភេសជ្ជៈ
ថ្ងែអង្គារ ទី ២៩ ខែ តុលា ឆ្នាំ២០២៤