លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង អញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន បុញ្ញខេត្តារាម


ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង អញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន បុញ្ញខេត្តារាមឆ្នាំ២០២៤ នៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន បុញ្ញខេត្តារាម ស្ថិតនៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ដែលមានអ្នកចូលរួម សរុបអ្នកចូលរួមចំនួនប្រមាណ ៤០០នាក់ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានឧបត្ថមថវិកាដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូទាំង១៦ នាក់ និងចែកសម្ភារៈសិក្សាដល់ក្មួយសិស្សានុសិស្សចំនួន ៣៤៨នាក់ ក្នុងមួយនាក់ទទួលបាន សៀវភៅទំព័១២០ ចំនួន០២ក្បាល ខ្មៅដៃចំនួន០២ ប៊ិចពណ៌ខៀវចំនួន០២ ប៊ិចពណ៌ក្រហមចំនួន០២ ប្រដាប់លុបចំនួន០១ សឺមីថ្លាចំនួន០១ បន្ទាត់ឈុតទន់ចំនួន០១ កាបូបប៊ិចចំនួន០១ ជ័រលុបចំនួន០២ ដែកឈានចំនួន០១ និងថវិការចំនួន៤,០០០៛។