ឯកឧត្តម កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដង្ហែអង្គកឋិនទានសាមគ្គី ប្រគេន វត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់)


​នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានវេបច្ច័យ អង្គកឋិនទានសាមគ្គី​ ប្រគេន វត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់) ដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលផ្តួចផ្តើមរៀបចំដោយ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងភរិយា ឯកឧត្តម ឌិត ទីណា និងភរិយា ក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។

សូមបញ្ជាប់ផងដែរថា​ បច្ច័យអង្គកឋិនទានសាមគ្គី​ នេះប្រមូលបានបច្ច័យសរុបចំនួន​ ៩៥២,៧០៤,០០០៛​ នឹងបានវេប្រគេនបច្ច័យកសាងជូន​វត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់) ក្នុងក្រុងសិរីសោភ័ណ វត្តប្រាសាទរលំជ្រៃ​ ក្នុងស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ និងវត្តលលកស​ ក្នុងក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ផងដែរ៕