ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនស៊ុង និងលោកជំទាវ ចូលរួមពិធីកាន់បិណ្ឌវេនទី៥ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តពោធិវង្ស ហៅវត្តថ្មី


ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការរដ្ឋបាលខេត្តសៀមរាប បានចូលរួមពិធីកាន់បិណ្ឌវេនទី៥ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តពោធិវង្ស ហៅវត្តថ្មី ។

ក្នុងនោះបាននាំយកនូវទ័យ្យទានវត្ថុវេប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងវត្តថ្មី រួមមាន៖ អង្ករ ២៥០ គក្រ មី ២០ កេស ទឹកក្រូច ១០ កេស ទឹកសុទ្ធ ១០ កេស ទឹកស៊ីអ៊ីវ ៥ យួរ ត្រីខ ៥ យួរ ស្ករស ១០ គក្រ និង ទឹកដោះគោ ១ កេស តែ ៣ កញ្ចប់ធំ បច្ច័យសម្រាប់វត្តចំនួន ២ លានរៀល បច្ច័យប្រគេនព្រះសង្ឃ ២០ សង្ឃ ចំនួន ៥០ ម៉ឺន និងយាយជី តាជី ៥០ ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល ផងដែរ ។