សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម អ៊ុំម៉ាន្នូរីន


ក្នុងឱកាសនៃថ្ងៃបុណ្យកាន់បិណ្ឌប្រពៃណីជាតិ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៩:៣០នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម អ៊ុំម៉ាន្នូរីន សមាជិកព្រឹទ្ធសភា ដែលមានវ័យជរា(៩៤វស្សា) នឹងមានជម្ងឺកំពុងសំរាកព្យាបាលនៅគេហដ្ឋានក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជាធានីភ្នំពេញ៕