ឯកឧត្តមឈួរច័ន្ទឌឿន និងលោកជំទាវព្រមទាំមន្រ្តីរាជការអញ្ជើញចូលរួមកាន់បិណ្ឌទី៥នៅវត្តថ្នល់ឈេីទាលស្ថិតក្នុងឃុំផ្លូវទូកស្រុកំពង់លែង


កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៥ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវដោយមានការចូលរួម ឯកឧត្តមគឹម សុទ្ធី ទីប្រឹក្សាក្រសួងទូរគមនាគមន៍និងប្រៃសនីយ៍ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរស្រុកកំពង់លែងនិង
ប្រជាពលរដ្ឋ បានអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៥នៅវត្តថ្នល់ឈើទាលកែងស្ថិតក្នុងឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីកាន់បិណ្ឌវេនទី៥នេះផងដែរ ឯកឧត្តមឈួរច័ន្ទឌឿន និង លោកជំទាវ ឯកឧត្តមគឹម សុទ្ធី ព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួន៦.០០០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តថ្នល់ឈើទាល ទុកកសាង សមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយៗអង្គសាដក១និង បច្ច័យមួយចំនួន ភេសជ្ជៈនិងគ្រឿងឧបភោគបរិភោគជាច្រេីនទៀតនិងបានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចូលរួមផងដែរ។
បន្ទាប់មកឯកឧត្តមឈួរច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងថ្នាក់ ដឹកនាំមន្រ្តីរាជការនិងប្រជាពលរដ្ឋបានបង្សុកូលនិង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។
ក្នុងឱកាសនោះឯកឧត្តមឈួរច័ន្ទឌឿនក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប។
កុំប្រេីឧបករណ៍នេសាទខុសច្បាប់ កុំធ្វើចំណាកស្រុកខុសច្បាប់ និងអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពីគ្រឿងញៀននិងបទល្មើសផ្សេងៗដែលខុសច្បាប់ជាពិសេសត្រូវថែរក្សាកូនចៅតូចៗធ្លាក់ទឹកជាពិសេសកុំអោយសត្វល្អិតមានពឹសទិចខាំ៕