លោក រស់ សុភ័ក្រ ចុះពិនិត្យការចាក់សាប នៅបរិវេណទីស្នាក់ការភូមិព្រែកតាពៅ


ព្រឹកថ្ងៃទី ១១ កញ្ញា ២០១៧ លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ងិន ធីរ៉ូ ចៅសង្កាត់រងទី២ បានចុះពិនិត្យការចាក់សាប នៅបរិវេណទីស្នាក់ការភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ដោយប្រើប្រាស់បេតុងសរុបចំនួន ១៦ ម៉ែត្រគូប ស្មើនឹងថវិកាចំនួន ១១០៤ ដុល្លា ដែលជាការឧបត្ថម្ភថវិកាផ្ទាល់របស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ។