នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ៖ លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជើញជាអធិបតីក្នុងកម្មពិធី សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ នៅថ្នាក់ក្រុងឆ្នាំ (២០២៥-២០២៧) នៅសាលាប្រជុំធំរដ្ឋបាលក្រុងព្រៃវែង ។
មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង អង្គភាពជុំវិញខេត្ត អង្គការNGO ក្នុងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យអង្គភាពទាំង១៣ ការិយាល័យសុខាភិបាលក្រុង លោកចៅសង្កាត់ ស្មៀន និងគ.ក.ន.ក សង្កាត់ទាំង៤ផងដែរ។















