នាព្រឹកថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៧ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មាការនី នៅរោងចក្រខាលីនតុន ព្រមទាំងពិនិត្យ និងព្យាបាលជម្ងឺ ជូនកម្មករ កម្មការនី ប្រមាណ ៧.៥៩៨ នាក់ ក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មការនីដែលរងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកដំឡូងបុកពីក្រោយរថយន្តដឹកកម្មករចំនួន ២៣ នាក់ ជាស្រ្តី ក្នុងនោះស្រ្តីពោះធំចំនួន ២ នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឯកឧត្តម គួច ចំរើន អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មាការនី នៅរោងចក្រខាលីនតុន
