សិក្ខាសាលាចែករំលែកបទពិសោធន៍ល្អៗ របស់គម្រោងវិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គសិក្ខាសាលាចែករំលែកបទពិសោធន៍ល្អៗ របស់គម្រោងវិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ ដែលរៀបចំដោយអង្គការអប់រំពិភពលោក ។

ថ្លែងក្នុងឱកាសនេះឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ស្តង់ដារអំណានជាគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា ហើយការរៀនសៀវភៅពុម្ពមួយមុខឥតគ្រប់គ្រាន់សម្រាប់សិស្សទេ ត្រូវប្រើប្រាស់សៀវភៅជំនួយ ចងក្រងនូវវិធីសាស្រ្តបង្រៀនស្តង់ដារអំណាន អនុវត្តវិធីសាស្ត្របង្រៀនល្បែងចេះអាន ចេះប្រកបតួអក្សរ រួមនិងសម្ភារៈដែលពាក់ព័ន្ធការពង្រឹងអំណានសម្រាប់កុមារ” ។