ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាពរបស់គម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២៥ខាងមុខ។
កិច្ចពិភាក្សានេះធ្វើឡើងនាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។
ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យទេសចរណ៍ជាមួយសកលវិទ្យាល័យបារាំងផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារល្បីៗ ព្រមទាំងប្រតិបត្តិករទេសចរណ៍បារាំង ទាំងនៅប្រទេសកម្ពុជា និងប្រទេសបារាំង៕