ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ ព្រមទាំងក្រុមការងារចុះពង្រឹងមូលដ្ឋានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តមេត្តាគុណធារាម ហៅវត្តផ្ទះស្បូវ


នៅព្រឹកថ្ងៃអង្គារ៍ ៧រោជ ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវអ្នកតំណាងរាស្រ្ត ព្រមទាំងក្រុមការងារចុះពង្រឹងមូលដ្ឋានគណបក្ស បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៃបុណ្យភ្ជុំបិណ្ឌ នៅវត្តមេត្តាគុណធារាម ហៅវត្តផ្ទះស្បូវ ស្រុកសាលាក្រៅ និងវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន។