នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាក់បេតុងកំណាត់ផ្លូវលេខ ៤២ ស្ថិតក្នុងសង្កាត់កំបូលនិងសង្កាត់ឪឡោក ខណ្ឌពោធិសែនជ័យ។
គម្រោងស្ថាបនាកំណាត់ផ្លូវលេខ ៤២នេះ ប្រវែង ៣០០០ម ទទឹង ៥ម ជាកំណាត់ចុងក្រោយនៃការភ្ជាប់ផ្លូវបេតុងមានស្រាប់ ប្រវែង ១៧,៥០០ម ចាប់ពីផ្លូវជាតិលេខ ៤កំបូល ដល់ផ្លូវលេខ ១៥១ភ្នំប្រសិដ្ឋ ។