សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការកែលម្អប្រព័ន្ធជ្រេីសរើសមន្រ្តី


ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការកែលម្អប្រព័ន្ធជ្រេីសរើសមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រពន្ធជ្រេីសរេីសមន្រ្តីនៃ គ.វ.រ. នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។