សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធនារីវៀតណាមចូលជួបសម្តែងការគួសម


ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទី នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ ង្វៀន ធីធូហា ប្រធានសហពន្ធ័នារីវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕