ពិធីបើកវេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍


នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤ ក្រោមមូលបទ៖ “ភាពស្រស់ស្អាត នៃសុខដុមនីយកម្ម និងគោលដៅ ទេសចរណ៍ មូស្លីម” ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព ទស្សនវិស័យ ការចែករំលែកបទពិសោធ ការត្រៀមលក្ខណៈសម្បត្តិ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងការជំរុញកំណើនទេសចរមូស្លីមមកកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃស្ថានឯកអគ្គរាជទូត ស្ថានឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាមប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័ន និងឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្តសរុបចំនួន ៣៩៦នាក់ នៅសណ្ឋាគារភ្នំពេញ។