មន្ត្រីជាន់ខ្ពស់កម្ពុជា-ជប៉ុន ជួបពិភាក្សាគ្នាលើវិស័យសហប្រតិបត្តិការ ​ដែលមានសក្ដានុពល ក្រោម​ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន


នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បាន​ទទួល​ជួប​ឯកឧត្ដម FUNAKOSHI Takehiro អនុរដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​ទីស្ដីការក្រសួង។

កិច្ចប្រជុំ​បាន​ពិភាក្សា​ពី​វិស័យសហប្រតិបត្តិការ​ដែលមានសក្ដានុពល ក្រោម​ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន។

ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។