អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមការចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់សួនតេជោ សន្តិភាព


រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមការចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់សួនតេជោ សន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅសួន តេជោ សន្តិភាព ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការសាលាខេត្ត ចៅសង្កាត់កំពង់លាវ និងតំណាងក្រុមហ៊ុនម៉ៅការសាងសង់សួន តេជោ សន្តិភាព។