ឯកឧត្តម ជា សុផារ៉ា អនុញ្ញាតឱ្យក្រុមការងារធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត ចូលជួបសម្ដែងការគួរសម


នៅថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យក្រុមការងារធនាគារពិភពលោក ដឹកនាំដោយ លោកស្រី Ellen A. Goldstein នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។