អភិបាលក្រុងព្រៃវែង បានដឹកនាំក្រុមការងារយុវជនគណបក្សក្រុង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រលំបាក ស្រ្តីមេម៉ាយ ចំនួន ០២គ្រួសារ


ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ក្នុងនាមប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារយុវជនគណបក្សក្រុង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រលំបាក ស្រ្តីមេម៉ាយ ចំនួន ០២គ្រួសារ ក្នុងនោះចំនួន០១គ្រួសារ នៅសង្កាត់កំពង់លាវ និងចំនួន០១គ្រួសារទៀតនៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ក្នុងនោះគ្រឿងឧបភោគបរិភោគដែលគ្រួសារនីមួយៗទទួលបានមាន៖ អង្ករ មី ទឹកត្រី ទឹកសុីអុីវ ទឹកសុទ្ធ តែ ទឹកដោះគោខាប់ ស្កសរ ភេសជ្ជៈPowveram និងថវិកាមួយចំនួនផងដែរ។