ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ អញ្ជើញជាអធិបតី​ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)


នៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដឹកនាំអង្គសិក្ខាសាលាស្តីពីការកសាងផែនការការ​ងារ​យេនឌ័រ (Gender)​ សម្រាប់​​ចូលរួមគាំទ្រដល់ការអនុវត្ត​គម្រោងរបស់ក្រសួង ក្រោមហិរញ្ញប្បទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ និងពីបណ្តា​ដៃគូអភិវឌ្ឍន៍​ដែលកំពុងបំពេញបេសកកម្មក្នុងការជួយគាំទ្រដល់វិស័យទឹកនៅ​កម្ពុជា។​

សូមជម្រាបថា​ សិក្ខាសាលានាពេល​នេះមានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវ​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក​ លោកស្រីជាថ្នាក់ដឹកនាំអង្គភាពចំណុះនានាក្រោមឱវាទក្រសួង លោកប្រធាន​ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមពីបណ្តាខេត្តគោលដៅនានា និងមន្រ្តីទាំងអស់នៃ​អង្គភាពអនុវត្ត​ និងគ្រប់គ្រងគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕​