ឯកឧត្តមសៀត គឹមលៀង ព្រមទាំមន្រ្តីរាជការអញ្ជើញចូលរួមកាន់បិណ្ឌទី៧នៅវត្តព្រះឥន្រ្ទទេពស្ថិតក្នុងឃុំផ្សារ ស្រុកបរិបូណ៌


កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៧ ឯកឧត្តម សៀត គឹមលៀង អភិបាលរង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកលោកស្រីប្រធានអនុប្រធានមន្ទីរក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរស្រុកបរិបូណ៌និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមកាន់បិណ្ឌ វេនទី៧នៅវត្តព្រះឥន្រ្ទទេពស្ថិតក្នុងឃុំផ្លូវផ្សារស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុង ពិធីកាន់បិណ្ឌវេនទី៧នេះផងដែរ ឯកឧត្តមសៀតគឹមលៀង ព្រមទាំងមន្រ្តីរាជ និងប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួន១.២០០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះឥន្ទ្រទេព ទុកកសាង សមិទ្ធផលនានាក្នុងវត្ត ហើយបានរាប់បាតនិងវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ១០អង្គក្នុងមួយៗអង្គសាដក១និង បច្ច័យមួយចំនួន ភេសជ្ជៈនិងគ្រឿងឧបភោគបរិភោគជាច្រេីនទៀតនិងបានឧបត្ថម្ភថវិកាដល់កុមារាកុមារី និង ប្រជាពលរដ្ឋចូលរួមផងដែរ។
បន្ទាប់មកឯកឧត្តមសៀត គឹមលៀង ព្រមទាំងថ្នាក់ ដឹកនាំមន្រ្តីរាជការនិងប្រជាពលរដ្ឋបានបង្សុកូលនិង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែ សេចក្តីសុខគ្រប់ៗគ្នា។

ក្នុងឱកាសនោះឯកឧត្តមសៀត គឹមលៀងក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប។
កុំប្រេីឧបករណ៍នេសាទខុសច្បាប់ កុំធ្វេី ចំណាកស្រុកខុស
ច្បាប់ និងអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពីគ្រឿងញៀននិងបទល្មើសផ្សេងៗដែលខុសច្បាប់៕