អបអរសាទរ នៅមុននេះបន្តិច អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានទទួលវិញ្ញាបនបត្រ និងពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពទឹកស្អាត ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅប្រទេសព្រុយណេ


នេះជាមោទនភាពមួយដែរ សម្រាប់កម្ពុជាមានក្រុងចំនួនពីរ គឺ”ក្រុងកែប និងក្រុងពោធិ៍សាត់” ដែលត្រូវបានជ្រើសរើសជាទីក្រុងគម្រូ ហើយនឹងត្រូវទទួលបាននូវពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពបរិស្ថាន ដែលប្រព្រឹត្តទៅនៅប្រទេសព្រុយណេ នាវេលាម៉ោង ១៩ និង០០នាទី ដល់ម៉ោង ២១ និង០០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧បន្តិចទៀតនេះ។

គួរបញ្ជាក់ថា ក្រោយត្រឡប់មកពីទទួលពានរង្វាន់ផ្នែកនិរន្តរភាព “ទឹកស្អាត ឆ្នាំ២០១៧” នៅទីក្រុង Bandar Seri Begawan នៃប្រទេសព្រុយណេរួចមក ថ្នាក់ដឹកនាំខេត្តក៏មានរៀបចំឲ្យមានកម្មវិធីអបអរសាទរទទួលពានរង្វាន់នេះ ដ៏កក្រើកទូទាំងខេត្ត នៅបូរីវប្បធម៌កោះសំពៅមាស នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានបាញ់កាំជ្រូច និងមានសមាសភាពចូលរួមជាង១ពាន់នាក់ផងដែរ៕