នេះជាមោទនភាពមួយដែរ សម្រាប់កម្ពុជាមានក្រុងចំនួនពីរ គឺ”ក្រុងកែប និងក្រុងពោធិ៍សាត់” ដែលត្រូវបានជ្រើសរើសជាទីក្រុងគម្រូ ហើយនឹងត្រូវទទួលបាននូវពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពបរិស្ថាន ដែលប្រព្រឹត្តទៅនៅប្រទេសព្រុយណេ នាវេលាម៉ោង ១៩ និង០០នាទី ដល់ម៉ោង ២១ និង០០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧បន្តិចទៀតនេះ។
គួរបញ្ជាក់ថា ក្រោយត្រឡប់មកពីទទួលពានរង្វាន់ផ្នែកនិរន្តរភាព “ទឹកស្អាត ឆ្នាំ២០១៧” នៅទីក្រុង Bandar Seri Begawan នៃប្រទេសព្រុយណេរួចមក ថ្នាក់ដឹកនាំខេត្តក៏មានរៀបចំឲ្យមានកម្មវិធីអបអរសាទរទទួលពានរង្វាន់នេះ ដ៏កក្រើកទូទាំងខេត្ត នៅបូរីវប្បធម៌កោះសំពៅមាស នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានបាញ់កាំជ្រូច និងមានសមាសភាពចូលរួមជាង១ពាន់នាក់ផងដែរ៕