សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ត្រីទីមួយនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី ៩ នៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតនៅសង្កាត់ព្រែកថ្មី ច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងនៅថ្ងៃ ៩រោជ ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ត្រូវនឹងវេនកាន់បិណ្ឌទី៩ ស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក៕