ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ (តំបន់អង្គរ និងបួរូប៊ូឌូ)


ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងសហការី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ (តំបន់អង្គរ និងបួរូប៊ូឌូ) រវាងអាជ្ញាធរជាតិអប្សរា និងPT TAMAN WISATA CANDI BOROBUDUR, PRAMBANAN, DAN RAN RATU BOKO។

គោលបំណង និងទិសដៅនៃអនុស្សរណៈនៃការយោគការយោគយល់គ្នានេះបង្កើតឡើង ដើម្បីសម្របសម្រួលលើកិច្ចសហការ រវាងសហភាគី ក្នុងមូលដ្ឋានមួយចំនួនដូចជា ផ្តល់ការគោលការណ៍មូលដ្ឋានមួយ និងក្របខ័ណ្ឌមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការសហភាគី។

ទិសដៅនៃអនុស្សរណៈនៃការយោគយល់គ្នា គឺជំរុញការគ្រប់គ្រងបរិស្ថានទេសចរណ៍ឆ្លាតវ័យ និងប្រកបដោយនិរន្តរភាពនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ (បួរូប៊ូឌូ និងតំបន់អង្គរ) ដោយផ្អែកលើគោលការណ៍ផ្តល់នូវផលប្រយោជន៍ស្មើគ្នា និងផលចំណេញទៅវិញទៅមក ស្របតាមភារកិច្ច មុខងារ និងសិទ្ធិអំណាចរបស់ភាគីទាំងពីរ ដើម្បីធានានូវការអនុវត្តមានភាពរលូននៃការទទួលខុសត្រូវរបស់ភាគីទាំងពីរ ក្រោមកម្មវិធីបេតិកភណ្ឌពិភពលោកជាបងប្អូន ដែលនឹងត្រូវអនុវត្តដោយភាពស្មោះត្រង់៕