អភិបាលខេត្ដពោធិ៍សាត់ ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យអន្លង់ត្នោត


ពោធិ៍សាត់ ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ដពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះពិនិត្យរៀបចំបរិវេណសាលា ឱ្យមានសណ្ដាប់ធ្នាប់ល្អ អនាម័យល្អ បរិស្ថានល្អ និងជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់៕