ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ សម្ភារៈបច្ចេកវិទ្យា និងគណនីគាំទ្រដល់ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលចំនួន ៥៣២គ្រឿង និង២០០គណនី ដែលផ្ដល់ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដល់ក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។










