អភិបាលខេត្តស្វាយរៀងបានអញ្ជើញអមដំណើរឯកឧត្តម សុខ សូកេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រាលកៅស៊ូ ស្ថិតនៅបណ្តោយផ្លូវខេត្តលេខ៣១៥​ ,​ ផ្លូវ លេខ៣១៣១ និងផ្លូវចាប់ពីឃុំចន្ត្រី រហូតដល់ឃុំម្រាម


នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញអមដំណើរឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង អធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រាលកៅស៊ូ ស្ថិតនៅបណ្តោយផ្លូវខេត្តលេខ៣១៥​ ,​ ផ្លូវ លេខ៣១៣១ និងផ្លូវចាប់ពីឃុំចន្ត្រី រហូតដល់ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោក លោកស្រីប្រតិភូឯកឧត្តមរដ្ឋមន្ត្រីក្រសួងធិការកិច្ច លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរអធិការកិច្ច លោកអភិបាលស្រុករមាសហែក ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត