ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានព័ត៍មានរបស់គណបក្ស សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ក្នុងឱកាសចម្រើនជន្មាយុ ៨០ឆ្នាំ ឈានចូល ៨១ឆ្នាំ របស់សម្តេចភក្តី សាយ ឈុំ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សូមគោរពជូនពរដល់ សម្តេច សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តចូលរួមចំណែកដឹកនាំគណបក្ស និងប្រទេសជាតិឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់បន្ថែមទៀត។
សូមគោរពជូនពរ សម្តេច ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។