សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនីរោងចក្រកាត់ដេរក្រុមហ៊ុនតេរ៉ាតិច ហ្គេតធីង & ហ្គាមិន


នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនី ប្រមាណជាង១ម៉ឺននាក់ នៅផ្លូវ៦០ម៉ែត្ររួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្ដដំណើរតាមរថយន្តទៅសួរសុខទុក្ខកម្មករកម្មការនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ ក្រុមហ៊ុន តេរ៉ាតិច ហ្គេតធីង& ហ្គាមិន ដែលស្ថិតសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ក្រុមហ៊ុននេះបាននឹងកំពុងទទួលកម្មករ កម្មការិនីកម្ពុជាធ្វើការ ប្រមាណជាង ៥០០នាក់ លើផ្នែកកាត់ដេរសំលៀកបំពាក់សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។
នាឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានពិនិត្យស្ថានភាពការងារ និងសួរសុខទុក្ខកូនក្មួយកម្មការ កម្មករិនីនីព្រមទាំងបានថតរូប Selfie អនុស្សាវរីយ៍ដោយភាពស្និទ្ឋស្នាលនិងរីករាយក្រៃលែង។ សម្តេចតេជោ នឹងបន្តខិតខំជួយអោយកូនក្មយកម្មករនៅទូទាំងប្រទេសមានស្ថេរភាពការងារជាមួយនឹងប្រាក់ខែសមរម្យដើម្បីសម្រួលអោយជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕