ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តមទេសរដ្ឋមន្ដ្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងប្រធានក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកការប្រកួតវាយសីមិត្តភាពរវាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន។
ការប្រកួតវាយសីមិត្តភាពនេះ គឺជាការប្រកួតលើកទី១ របស់ ក្រុមកីឡាវាយសីរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមកីឡាវាយសីរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដែលមានសមាសភាពចូលរួមប្រកួតពីសំណាក់ កីឡាករ កីឡាការនី ប្រមាណចំនួន៣០រូប រួមមានគូប្រកួតកិត្តិយស ចំនួន៥គូ និងគូប្រកួតមិត្តភាព ចំនួន៩គូ។
ការប្រកួតនេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ៕