នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Dato’ Borhanuddin Osman នាយកប្រតិបត្តិ Amaz Maxs និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជម្រាបជូនអំពីគម្រោងរៀបចំព្រឹត្តការណ៍កីឡាវាយកូនគោលពានរងា្វន់ “Cambodia Golf Classic Cup 2025” និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំពោះការផ្តល់ការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការចូលរួមសម្របសម្រួលលើការរៀបចំព្រឹត្តការណ៍ ព្រមទាំងជួយផ្សព្វផ្សាយពីព្រឹត្តការណ៍កីឡាវាយកូនគោលពានរងា្វន់ “Cambodia Golf Classic Cup 2025” ឱ្យបានផុសផុលផងដែរ។



