លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ អញ្ជើញបើកកិច្ច ប្រជុំបូកសរុបរបាយ ការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារទី១៨ ខែកុម្ភះ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិការគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុង ស្រុកទាំង៦ របស់ខេត្តព្រះសីហនុ ។
លោកជំទាវ ប្រាក់ច័ន្ទសុខា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ បើកកិច្ចប្រជុំនាពេលនេះ ក្នុងគោល បំណង -ពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ លើស្ថាន ភាពស្រ្តី និងកុមារ ជាពិសេសផ្តោតលើទិន្នន័យកុមារ យុវជ័យ និងស្រ្តីលើកិច្ចការពារកុមារនៅតាមឃុំ សង្កាត់ ក្រុង ស្រុក ដែលកំពុងត្រូវការការគាំទ្រពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរវិស័យពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានា -ស្វែងយល់អំពីបញ្ហាប្រឈម និងដោះស្រាយក្នងការកែលម្អស្ថានភាពសេវាសង្គម ក្នុងការអនុវត្តនៅក្នុងឆ្នាំ២០២៤ ពិភាក្សាលើអាទិភាពការងារសំខាន់ៗផ្នែកសេវាសង្គមសម្រាប់ឆ្នាំ២០២៤ ។ -ពិភាក្សាអំពីលទ្ធផលដែលក្រុង ស្រុកនីមួយៗបានរៀបចំ ដើម្បីសម្របសម្រួលស្វែងរកសេវាគាំទ្រដល់កុមារ យុវវ័យ និងស្រ្តីដែលងាយរង គ្រោះ។ រយ:ពេលមួយឆ្នាំកន្លងមកការបំពេញ ការងារ និងសកម្មភាពរបស់គណ:កម្មាធិការពិគ្រោះយោបល់ក្រុង ស្រុក និងអង្គការដៃគូរនានាសហការគ្នាបានល្អ សំដៅលើការងារអនុវត្តសមត្ថភាពយេនឌ័រចំពោះស្រ្តី និងយុវវ័យ ដូច្នេះយើងត្រូវយកចិត្តទុកដាក់គាំទ្រដល់គណ:កម្មាធិការក្រុង ស្រុក ឃុំ សង្កាត់ ហើយសកម្មភាពការ ងាររបស់យើង ដែលបានអនុវត្តកន្លងមក ក៏ជាមោទនភាពមួយដែលមានភាពកក់ក្តៅក្នុងការលើកកម្ពស់សមភាពយេនឌ័រប្រកប ដោយភាពស្និតស្នាលដល់ជនងាយរងគ្រោះ ។
លោកជំទាវ បានបញ្ចាក់ថា ដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលចំពោះស្ត្រី យុវវ័យ និងស្ត្រីដែលងាយរងគ្រោះ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារបាន ចុះធ្វើសកម្មភាពផ្សេងៗមានដូចជា អន្តរាគមន៍ដោះស្រាយករណីពាក់ព័ន្ធនឹងស្ត្រី យុវវ័យ ចាស់ ជរា ជនអនាថា និងជនរងគ្រោះនៅតាមមូលដ្ឋានខេត្តព្រះសីហនុចំនួន ៣៣គ្រួសារ ស្មើនឹង ២៣ ករណី ចុះសួរសុខទុកស្ត្រី កុមារ ជនងាយរងគ្រោះ ជនរងគ្រោះ ជនចាស់ជរា ស្រ្តីមានវិបត្តិ គ្រួសារ ហានិភ័យភ្លើងឆេះ គ្រោះថ្នាក់ចរាចរណ៍ និងទឹក ជំនន់។ល។ ៧០គ្រួសារ បាននាំយកអំណោយជាសម្ភារ: បាយ នំ ថវិកាដល់ស្ត្រីមានវិបល្លាស ស្មារតី ជនអនាថា នៅមណ្ឌលសំចតមន្ទីរសង្គម កិច្ចចំនួន ៤លើក។ ដើម្បីសម្រេចបានលទ្ធផលក្នុងការលើកកម្ពស់ស្ថានភាព ស្រ្តី យុវវ័យ និងជនងាយរងគ្រោះ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បាន យក ចិត្តទុកដាក់ និងមានកិច្ចសហការយ៉ាងជិតស្និតជាមួយមន្ទីរ អង្គភាព ក្រុង ស្រុកទៅលើវិស័យអប់រំ សុខភាព ទឹកស្អាត និងអនាម័យ ពលកម្មកុមារ សង្គមកិច្ច សមភាពយេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និងមានកិច្ចសហការជាមួយអង្គការដៃគូរ។ ការអប់រំកុមារតូច មត្តេយ្យសិក្សាចំនួន ១៤២សាលា ក្នុងនោះមត្តេយ្យរដ្ឋ ៧១ សាលា មានសិស្សមត្តេយ្យសរុប ៧ ៨៨៧នាក់ ស្រី ៣ ៧៧០នាក់ ការងារសុខភាពមាតា និងទារក និងសកម្មភាពការងារមួយចំនួនផ្សេងទៀត។
លោកជំទាវ ប្រធានគណ: កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ បានធ្វើការណែនាំដល់គណ:កម្មាធិការពិគ្រោះយោបល់ក្រុង ស្រុក ឃុំ សង្កាត់ បង្កើនកិច្ចសហ ការជាមួយការិយាល័យសង្គមកិច្ច និងសុខមាល ភាពសង្គម និងអង្គការដៃគូរនានា ដើម្បីប្រមូលព័ត៌មានតាមដានស្ថានភាពជីវភាព បញ្ហាប្រឈម និងហានិភ័យរបស់ប្រជាពលរដ្ឋចំណូលស្រុក និងកុមារងាយរងគ្រោះក្នុងខេត្តព្រះសីហនុ ដើម្បីយកមកពិភាក្សាស្វែងរកដំណោះស្រាយឪ្យចំគោលដៅ និងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងស្នើឪ្យមន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារីខេត្ត ជម្រុញការគាំទ្រ និងសម្របសម្រួលបច្ចេកទេសដល់ អ.ក.ន.ក ឃុំ សង្កាត់ ក្នុងនីតិវិធីឆ្លើយតប ការតាមដានករណីពាក់ព័ន្ធស្ត្រី កុមាររងគ្រោះ រហូតបិទបញ្ចប់ករណីឪ្យកាន់តែមានប្រសិទ្ធភាព បង្កើនការផ្សព្វផ្សាយយុទ្ធនាការគ្រួសាររឹងមាំ ច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ច្បាប់ស្តីពី ការទប់ស្កាត់ការជួញដូរគ្រឿងញៀន ច្បាប់ស្តីពីការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ពលកម្មកុមារ និងច្បាប់ស្តីពីការធ្វើចំណា ក ស្រុកប្រកបដោយសុវត្ថិភាពដល់ប្រជាពលរដ្ឋ ច្បាប់ចរាចរណ៍ និងការអប់រំផ្សព្វផ្សាយបង្ការការឆ្លងរាលដាលថ្មីនៃជំងឺអេដស៍ជាដើម ៕

.j.jpg)
.j.jpg)
