ឯកឧត្តម ជា សុផារ៉ា អញ្ជើញជួបក្រាបថ្វាយបង្គំ និងសំណេះសំណាលជាមួយមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទូទាំងស្រុកក្រូចឆ្មារ


នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញាគ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជួបក្រាបថ្វាយបង្គំ និងសំណេះសំណាលជាមួយមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទូទាំងស្រុកក្រូចឆ្មារ ក្នុងគោលបំនងបង្ហាញពីកាយវិកាយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យព្រះពុទ្ធសាសនា ហើយក៏សំណូមពរឱ្យអ្នកកាន់ពុទ្ធសានាទាំងអស់មើលឃើញពីទង្វើដ៏ល្អនេះផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើនថែមទៀត។