សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ ជួបពិភាក្សាការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមម្ពុជា, ឯកឧត្តម ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តម សនសៃ ស៊ីផានដន នាយករដ្ឋមន្ត្រីឡាវ បានជួបពិភាក្សាការងារជាមួយគ្នាជាថ្មីទៀត ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ដែលមានព្រំដែនជាប់គ្នា។

ជំនួបធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។

កិច្ចប្រជុំធ្វើឡើងដោយពិភាក្សាសំខាន់លើការជំរុញទំនាក់ទំនង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការទប់ស្កាត់បទល្មើសឆ្លងដែន ក៏ដូចជាស្ថានការណ៍តំបន់ និងពិភពលោកជាដើម៕