ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ ដឹកនាំកិច្ចប្រជុំពិភាក្សាពីបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ដោយមានការចូលរួមពីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ ព្រមជាមួយប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំងអស់ នៃស្រុកទាំងពីរ។

កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីបូកសរុបបញ្ហាប្រឈម សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋទូទៅ សំដៅរកដំណោះស្រាយ រួម និងលេីកទិសដៅការងារសម្រាប់ឆ្នាំថ្មីនេះ៕