រសៀលថ្ងៃទី ០២/២/២០២៥ លោកម៉ននី បណ្ឌិត ប្រធានក្រុមការងារយុវជនគណបក្សក្រុងព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោក អេង ផេងអាន ប្រធានក្រុមការងារចុះជួយយុវជនគណបក្សក្រុងព្រៃវែង ចែកជូនដល់គ្រួសារក្រីក្រលំបាក ជនពិការភាព ស្រ្តីមេម៉ាយ ចំនួន ០២គ្រួសារ ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ក្នុងនោះគ្រឿងឧបភោគបរិភោគដែលគ្រួសារនីមួយៗទទួលបានមាន៖ អង្ករ , មី , ទឹកត្រី ទឹកសុីអុីវ,ទឹកសុទ្ធ ភេសជ្ជៈPowveram និងធុងទឹកចម្រោះផងដែរ។