ខេត្តស្វាយរៀង និងឯកឧត្ដម ជា វុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រ របស់ក្រុមហ៊ុនណិកហ៊ែលឃែរ ឯ.ក (NEXHEALTHCARE CO.,LTD) នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ


នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រ របស់ក្រុមហ៊ុនណិកហ៊ែលឃែរ ឯ.ក (NEXHEALTHCARE CO.,LTD) នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្នុងក្រុងស្វាយរៀង ៕