(ភ្នំពេញ)៖ ឆ្លើយបតនឹងសំណូមពររបស់ប្អូនស្រីម្នាក់ ដែលស្នើសុំឱ្យលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់មតិលើកទឹកចិត្តដល់ស្ត្រីមេម៉ា ចិញ្ចឹមកូនដែលតែងតែត្រូវបានគេរើសអើងនោះ, លោកជំទាវបណ្ឌិត បានណែនាំឱ្យប្អូនស្រី ត្រូវខិតខំប្រឹងរៀន និងខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពដោយខ្លួនឯង កុំឱ្យម្តាយពិបាកចិត្ត ដើម្បីលុបបំបាត់ការរើសអើង ស្ត្រីមេម៉ាយ និងក្មេងកំព្រា។
ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីកម្មវិធី «បងស្រី និងប្អូនស្រី» លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម» ដែលរៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។