អភិបាលក្រុងព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារទីទាល់ក្រ ចំនួន៣គ្រួសារ ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង!


រសៀលថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ក្នុងនាមប្រធានស.ស.យ.ក.ក្រុងព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារទីទាល់ក្រ ចំនួន៣គ្រួសារ ស្ថិតនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការចូលរួមពីលោកអនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក.ក្រុង ស.ស.យ.ក វិទ្យាល័យហ៊ុនសែនកំពង់លាវ និងស.ស.យ.ក សង្កាត់បារាយណ៍ សរុបចំនួនប្រមាណ៥៥នាក់ ស្រី២៥នាក់។
គ្រឿងឧបភោគបរិភោគដែលបានផ្ដល់ជូនក្រុមគ្រួសារនីមួយៗរួមមានដូចជា÷ អង្ករ, មីម៉ាម៉ា,ភេសជ្ជៈpowaram ,ទឹកស៊ីអ៊ីវ, តែ, ត្រីខកំប៉ុង, ទឹកផ្លែឈើ ធុងទឹកចម្រោះ និងចង្រ្កាន្តផងដែរ ។