រសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្កកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងកិច្ចប្រជុំនេះគឺដើម្បី ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តខេត្តគឺត្រូវតែពង្រឹងបន្តទៀត ពិសេសនៅពិធីអុំទូកដែលរដ្ឋបាលខេត្ត បានរៀបចំធ្វើនៅក្រុងតាខ្មៅ នាថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៧នេះ។ដូច្នេះកំលាំងប្រដាប់អាវុធទាំង៣ផ្នែកត្រូវរៀបចំសកម្មភាព ផែនការ ដើម្បីអនុវត្តអោយចំទិសដៅសំដៅបំរើអោយការកំសាន្តរបស់ប្រជាពលរដ្ឋក្នុងរយៈពេល ២ថ្ងៃ។