សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ៊ុ ម៉ាន្មូរីន


នៅព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ៊ុ ម៉ាន្មូរីន ដែលបានទទួលមរណៈភាពដោយជរាពាធ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះក្នុងជន្មាយុ៩៣ឆ្នាំ។
ឯកឧត្តម អ៊ុ ម៉ាន្មូរីន ជាសមាជិកព្រឹទ្ធសភា និងជាបងប្រុសរបស់ សម្តេចម៉ែ មុនិនាថ សីហនុ។ មរណភាពរបស់ ឯកឧត្តម អ៊ុ ម៉ាន្មូរីន គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់កុលបុត្រខ្មែរមួយរូបដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។
សូមអោយវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ៊ុ ម៉ាន្មូរីន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕