ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញការងារគ្រប់គ្រងធនធានទឹក និងការប្រើប្រាស់ទឹក


នាថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញការងារគ្រប់គ្រងធនធានទឹក និងការប្រើប្រាស់ទឹកដល់ស្រែរបស់បងប្អូនប្រជាកសិករ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំក្នុងគោលបំណងដើម្បីររៀបចំយុទ្ធសាស្រ្តអនុវត្តបន្តលើការបញ្ជា និងនាំទឹកដល់ស្រែរបស់បងប្អូនប្រជាកសិករក្នុងគ្រប់ខេត្តគោលដៅទាំងអស់ ដើម្បីធន់ទៅនឹងការប្រែប្រួលអាកាសធាតុបានគ្រប់ពេល និងទប់ទល់នឹងគ្រោះធម្មជាតិបានគ្រប់រដូវកាល៕